យុទ្ធនាការ ចុះរៀបចំ និងសម្អាតបរិស្ថាន អនាម័យតាម ដងផ្លូវជាតិលេខ៧៦ និងតំបន់មួយចំនួននៅទីប្រជុំជន ស្រុកកោះញែក

យុទ្ធនាការ ចុះរៀបចំ និងសម្អាតបរិស្ថាន អនាម័យតាម ដងផ្លូវជាតិលេខ៧៦ និងតំបន់មួយចំនួននៅទីប្រជុំជន ស្រុកកោះញែក

មណ្ឌលគិរី ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក សី ទូច អភិបាល នៃគណៈអភិបាលស្រុក លើការងារគ្រប់គ្រងបរិស្ថាន និងសោភ័ណភាពក្នុងមូលដ្ឋាន នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក សា ស្លឹម អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុក សហការជាមួយកម្លាំងអធិការនគរបាលស្រុកកោះញែក និងកម្លាំងរដ្ឋបាលឃុំ ចុះយុទ្ធនាការចុះរៀបចំ និងសម្អាតបរិស្ថាន អនាម័យតាមដងផ្លូវជាតិលេខ៧៦ និងតំបន់មួយចំនួននៅទីប្រជុំជនស្រុកកោះញែក។ ​ សកម្មភាពនាថ្ងៃនេះ រួមមាន៖ ការបោសសម្អាត កាប់ឆ្ការព្រៃស្មៅដែលដុះលយចូលដងផ្លូវ ធ្វើឱ្យប៉ះពាល់ដល់ការមើលឃើញរបស់អ្នកធ្វើដំណើរ ក៏ដូចជាការប្រមូលកាកសំណល់ផ្សេងៗ ដើម្បីធានាបាននូវ បរិស្ថានស្អាត កាត់បន្ថយសម្រាម និងការបំពុលផ្សេងៗជាពិសេសការលុបបំបាត់ទីកន្លែង ដែលអាចក៏កើតមានឡើងនូវជម្រកមូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ៕

ព័ត៌មានពាក់ព័ន្ធ

សិក្ខាសាលាផ្សព្វផ្សាយស្តីពី គន្លឹះពាក់ព័ន្ធនឹងសមភាពយេនឌ័រ បរិយាបន្នសង្គម និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន (២០២៦-២០៣០)
បរិស្ថាន
សិក្ខាសាលាផ្សព្វផ្សាយស្តីពី គន្លឹះពាក់ព័ន្ធនឹងសមភាពយេនឌ័រ បរិយាបន្នសង្គម និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន (២០២៦-២០៣០)
នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងបរិស្ថាន និង លោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គន្លឹះពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងបរិយាបន្នសង្គម (GESI) ក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (NDC 3.0) និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ២០២៦-២០៣០» ដោយមានការចូលរួមពី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិក្ខាកាមមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តគោលដៅទាំង៦ រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមដែលប្រព្រឹត្តទៅនៅសណ្ឋាគារពេជ្រដា។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ក្រសួងបរិស្ថាន សហការជំរុញសកម្មភាព ដើម្បីលើកកម្ពស់«ភាពស្អាត និងភាពបៃតង» នៅតាមសហគមន៍មូលដ្ឋាន
បរិស្ថាន
ក្រសួងបរិស្ថាន សហការជំរុញសកម្មភាព ដើម្បីលើកកម្ពស់«ភាពស្អាត និងភាពបៃតង» នៅតាមសហគមន៍មូលដ្ឋាន
នាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃក្រសួងបរិស្ថាន បានសហការ​ជាមួយអង្គការ​សមាគមអភិរក្សសត្វព្រៃប្រចាំ​កម្ពុជា(WCS) និងអង្គការជនជាតិដើមភាគតិច(CIPO) ដាំកូនឈើចម្រុះចំនួន៥០០ដើម លើផ្ទៃដីទំហំ០,៥ហិកតា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅលើទីតាំងដីព្រៃអារក្ស​ក្បាលអូរឆ្លូង​ នៃសហគមន៍ជនជាតិដើមភាគតិចភូមិអណ្ដូងក្រឡឹង ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ​ខេត្តមណ្ឌលគិរី ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
អាជ្ញាធរខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF ដាំកូនឈើចម្រុះ ៣ ០០០ដើម នៅដែនជម្រកសត្វព្រៃស្រែពក
បរិស្ថាន
អាជ្ញាធរខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF ដាំកូនឈើចម្រុះ ៣ ០០០ដើម នៅដែនជម្រកសត្វព្រៃស្រែពក
ខេត្តមណ្ឌលគិរី ៖ ដើម្បីជំរុញការអភិរក្ស ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF-កម្ពុជា ក្រោមការសម្របសម្រួលដោយមន្ទីរបរិស្ថានខេត្ត បានរួមគ្នាប្រារព្ធពិធីដាំកូនឈើចម្រុះចំនួន ៣,០០០ដើម លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បង្ហាញលទ្ធផលធំៗក្នុងឆមាសទី១ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ១០០ករណី និងសម្រេចយុទ្ធនាការ  “កម្ពុជាស្អាតខ្មែរធ្វើបាន” និងយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិកទេ”យ៉ាងសកម្ម

ខេត្តមណ្ឌលគិរី ៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ចេញរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដែល ក្នុងរបាយការណ៍នោះបានបង្ហាញពីសមិទ្ធផលគួរឱ្យកត់សម្គាល់លើការងារស្នូលចំនួនពីរ គឺការរឹតបន្តឹងការអនុវត្តច្បាប់ការពារព្រៃឈើ-សត្វព្រៃ និងការជំរុញការយល់ដឹងពីបរិស្ថានតាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងទូលំទូលាយ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ខេត្តមណ្ឌលគិរី ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste)» ដើម្បីបន្តកសាងភូមិឋានស្អាត និងបៃតង
បរិស្ថាន
ខេត្តមណ្ឌលគិរី ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste)» ដើម្បីបន្តកសាងភូមិឋានស្អាត និងបៃតង
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមការសម្របសម្រួលដោយមន្ទីរបរិស្ថានខេត្ត បានរៀបចំពិធីប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា លើកទី៣០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste)»។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោក ងិន សុវិមាន អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម គង់ គឹមនី អភិបាលខេត្ត ព្រមទាំង មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ កងកម្លាំងទាំងបី វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅបរិវេណវិមានឯករាជ្យ ក្រុងសែនមនោរម្យ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

អភិបាលស្រុកកោះអណ្តែត ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារកងទ័ពជួរមុខ ដែលមកសម្រាកនៅស្រុកកំណើត
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកកោះអណ្តែត ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារកងទ័ពជួរមុខ ដែលមកសម្រាកនៅស្រុកកំណើត

តាកែវ៖ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះវីរវឌ្ឍនភាព និងការលះបង់របស់កងទ័ពការពារព្រំដែន នារសៀលថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ នេះ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្តែត ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ជាមួយគ្រួសារកងទ័ពជួរមុខចំនួន ៣រូប ដែលបានឆ្លៀតឱកាសមកលេងស្រុកកំណើតក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
រដ្ឋបាលក្រុងដូនកែវ ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្ម ហាមដំឡើងថ្លៃបន្ទប់ស្នាក់នៅ និងអាហារ ក្នុងឱកាសប្រឡងបាក់ឌុប
សកម្មភាពអាជ្ញាធរ

រដ្ឋបាលក្រុងដូនកែវ ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្ម ហាមដំឡើងថ្លៃបន្ទប់ស្នាក់នៅ និងអាហារ ក្នុងឱកាសប្រឡងបាក់ឌុប

តាកែវ៖ ដើម្បីចូលរួមគាំទ្រ និងសម្រួលដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥–២០២៦ ឱ្យប្រព្រឹត្តទៅដោយរលូន រដ្ឋបាលក្រុងដូនកែវ ខេត្តតាកែវ បានចាត់តាំងក្រុមការងារចុះផ្សព្វផ្សាយសេចក្តីជូនដំណឹង ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន និងអាជីវកម្មថតចម្លងឯកសារ នៅក្នុងភូមិសាស្ត្រក្រុងដូនកែវ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះពិនិត្យការដ្ឋានជួសជុលផ្លូវ DBST ប្រវែង ១២គីឡូម៉ែត្រ តភ្ជាប់ពីក្រុងដូនកែវ ទៅកាន់ស្រុកត្រាំកក់
សកម្មភាពថ្នាក់ដឹកនាំ

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះពិនិត្យការដ្ឋានជួសជុលផ្លូវ DBST ប្រវែង ១២គីឡូម៉ែត្រ តភ្ជាប់ពីក្រុងដូនកែវ ទៅកាន់ស្រុកត្រាំកក់

តាកែវ៖ ដើម្បីធានាបាននូវគុណភាពសំណង់ និងសម្រួលដល់ការធ្វើដំណើរ ព្រមទាំងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ នារសៀលថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ នេះ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានអញ្ជើញចុះពិនិត្យជាក់ស្តែងនូវវឌ្ឍនភាពការងារជួសជុលផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ឯកឧត្តម វ៉ី សំណាង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តបន្តរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម វ៉ី សំណាង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តបន្តរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ

តាកែវ៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការងារមនុស្សធម៌ និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ នារសៀលថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងរៀបចំផែនការសកម្មភាពសម្រាប់ឆមាសទី២ ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត