
ឯកឧត្ដមអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រសិក្សា ជូនដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភីនៃបណ្ឌិត្យសភានគរបាលកម្ពុជា
គោលបំណងសំខាន់នៃពិធីគឺ ប្រកាសបិទវគ្គបណ្ដុះបណ្ដាល ប្រគល់វិញ្ញាបនបត្រសិក្សា និងផ្តល់អនុសាសន៍ តម្រង់ទិស ដើម្បីឱ្យមន្ត្រីជ័យលាភីទាំងអស់យកចំណេះដឹង ជំនាញ និងក្រមសីលធម៌ដែលទទួលបានពីការបណ្តុះបណ្តាល ទៅប្រកបការងារបម្រើជាតិ សន្តិសុខសង្គម និងប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។











