
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ការរៀបចំស្តង់ដាបច្ចេកទេស និងការប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការអភិវឌ្ឍបច្ចេកវិទ្យា និងតម្រូវការជាក់ស្តែង។ ក្នុងកិច្ចប្រជុំនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នាសាលប្រជុំព្រះវិហារទីស្តីការក្រសួង ដោយក្នុងឱកាសកិច្ចប្រជុំ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងព័ត៌មាន បានពិនិត្យលើសេចក្តីព្រាងប្រកាសអន្តរក្រសួងចំនួន ២ រួមមាន៖ ទី១. ប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រង និងការកំណត់ស្តង់ដាបច្ចេកទេសនៃការប្រើប្រាស់ សម្ភារៈ បរិក្ខារ និងឧបករណ៍ បម្រើឱ្យវិស័យព័ត៌មាន និងសោតទស្សន៍ និងវិស័យ ទូរគមនាគមន៍។











