
កងរាជអាវុធហត្ថខេត្តកំពង់ចាម បន្តចុះផ្សព្វផ្សាយអប់រំ ដល់សិស្សានុសិស្ស នៅវិទ្យាល័យ ស្រេងគីម ស្រុកព្រៃឈរ
សិស្សានុសិស្ស ចំនួន ១.១២២នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន ៦១នាក់ សរុបអ្នកចូលរួមទាំងអស់ មានចំនួន ១.១៨៣នាក់ នៅវិទ្យាល័យ ស្រេង គីម ស្ថិតនៅភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទទួលបានជ្រួតជ្រាប អំពីខ្លឹមសារអប់រំផ្សព្វផ្សាយ របស់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ ដែលបានសហការជាមួយលោកនាយកវិទ្យាល័យ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ ។











