
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចុះទស្សនកិច្ចសិក្សាអំពី «ការអនុវត្តកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង» នៅស្រុកកងមាស
កំពង់ចាម៖ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូចុះទស្សនកិច្ចសិក្សាស្តីពី «ការអនុវត្តកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង» នៅសាលាបឋមសិក្សាថ្លុកជ្រៅ ស្រុកកងមាស ដោយមានការចូលរួមពី លោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។











