
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលឌីធី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ សីហា ឆ្នាំ២០២៦នេះ នៅសាលវាំងឈើ នៃក្រសួងព័ត៌មាន។

ជំនួបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ សីហា ឆ្នាំ២០២៦នេះ នៅសាលវាំងឈើ នៃក្រសួងព័ត៌មាន។













តាកែវ៖ នៅក្នុង «យុទ្ធនាការអប់រំសហគមន៍ ស្តីពី ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញ» ដែលរៀបចំធ្វើឡើងដោយមន្ទីរកិច្ចការនារីខេត្ត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលាឃុំរមេញ ស្រុកកោះអណ្តែត លោកស្រី ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ពីសារសំខាន់ឥតគណនានៃការថែទាំសុខភាពបឋម និងការរៀបចំផែនការជីវិតសម្រាប់ស្ត្រី និងគ្រួសារនៅតាមមូលដ្ឋាន។


លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានដឹកនាំក្រុមការងារ និងសហការី ចុះដាំបង្គោល និងលើកផ្លាកសម្គាល់ព្រំប្រទល់រដ្ឋបាលយ៉ាងសកម្ម រវាង ឃុំពន្លៃ ស្រុកអង្គរបូរី និង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។


តាកែវ៖ ឯកឧត្តម តែ ម៉េង សមាជិកក្រុមប្រឹក្សាខេត្តតាកែវបានធ្វើការគាំទ្រនិងបន្តលើកទឹកចិត្តចំពោះរដ្ឋបាលខេត្តតាកែវដែលបានប្រឹងប្រែងអភិវឌ្ឍន៍ប្រែក្លាយខេត្តតាកែវឱ្យមានការរីកចម្រើន និងប្រែមុខមាត់ថ្មី គួរជាទីមោទនៈ។ ការីកចម្រើននេះវាបានទាក់ទាញអ្នកវិនិយោគគិនក្នុងស្រុកនិងក្រៅស្រុកជាពិសេសទេសចរណ៍ជាតិ-អន្តរជាតិ មកលេងកម្សាន្តខេត្តតាកែវកាន់តែច្រើនឡើង។


តាកែវ៖ មន្ត្រីជាន់ខ្ពស់ក្រសួងផែនការបានថ្លែងឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥កន្លងមកនេះ ចំណូលជាមធ្យម (GDP សម្រាប់មនុស្សម្នាក់) របស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ ទទួលបានចំនួន ២.៣១០ ដុល្លារអាមេរិក ដែលមានការកើនឡើងជាង ៨% បើប្រៀបធៀបនឹងឆ្នាំ២០២៤ កន្លងទៅ។
