
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលស្រុកសាលាក្រៅ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក យឹម ឡាំង អតីតអភិបាលស្រុកសាលាក្រៅ
នៅព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុក និងលោក សៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុកចូលរួមគោរពវិញ្ញាណក្ខន្ធ ដើម្បីរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព លោក យឹម ឡាំង អតីតអភិបាលស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ភូមិស្ថិតនៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។










