ព្រះមេគណខេត្តប៉ៃលិន ដឹកនាំការដាំដើមឈើប្រណិត ចំនួន ១.៤០០ដើម ដើម្បីស្តារគម្របព្រៃឈើ និងរក្សាជម្រកសត្វព្រៃ

ព្រះមេគណខេត្តប៉ៃលិន ដឹកនាំការដាំដើមឈើប្រណិត ចំនួន ១.៤០០ដើម ដើម្បីស្តារគម្របព្រៃឈើ និងរក្សាជម្រកសត្វព្រៃ

ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ព្រះសោភ័ណរតនវេទី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី បានដឹកនាំព្រះសង្ឃ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចុះដាំកូនឈើប្រណិត ចំនួន ១.៤០០ដើម រួមមានៈ ដើមបេង ដើមក្រញូង នាងនួន ធ្នង់ និងដើមព្រីង នៅក្នងពុទ្ធមណ្ឌលសង្ឃមណ្ឌលព្រៃសង្ឃវន្ត ស្ថិតក្នុងភូមិភូមិបហ៊ុយ ក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលកន្លងមក ធ្លាប់រងការកាប់ទន្រ្ទាន និងភ្លើងឆេះព្រៃ វាលអស់ជាអន្លើៗ។

កែ សុវណ្ណផ្លូវបេតុងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ទៀ សីហា

ព័ត៌មានពាក់ព័ន្ធ

លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៨ និងប្រគេនកូនឈើដាំលម្អនៅវត្តបាយសី
សិល្បៈនិងវប្បធម៌
លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៨ និងប្រគេនកូនឈើដាំលម្អនៅវត្តបាយសី
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន និងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិបាយសី បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៨ នៅវត្តបាយសី ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីសូត្រមន្តវេនកាន់បិណ្ឌទី៨នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ (ភ្នំព្រះរាជទ្រព្យ)
សិល្បៈនិងវប្បធម៌
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីសូត្រមន្តវេនកាន់បិណ្ឌទី៨នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ (ភ្នំព្រះរាជទ្រព្យ)
AKP កណ្តាល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ — លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តអញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌនៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ)ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នារសៀលថ្ងៃទី៣ ខែតុលាឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
(វីដេអូ) : ប្រលងចម្រៀងជនពិការខេត្តប៉ៃលិន -បេក្ខជន ឈ្មោះ ឃុត ហ៊ីម -ច្រៀងបទ "ហោរាទស្សន៍ទាយ"
សិល្បៈនិងវប្បធម៌
(វីដេអូ) : ប្រលងចម្រៀងជនពិការខេត្តប៉ៃលិន -បេក្ខជន ឈ្មោះ ឃុត ហ៊ីម -ច្រៀងបទ "ហោរាទស្សន៍ទាយ"
ឯកសារចាស់- ប្រលងចម្រៀងជនពិការខេត្តប៉ៃលិន -បេក្ខជន ឈ្មោះ ឃុត ហ៊ីម -ច្រៀងបទ "ហោរាទស្សន៍ទាយ"
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : លោកជំទាវ សុក សារី សមាជិកាក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោក សោ សុវណ្ណ អភិបាលរងខេត្ត អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១  នៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង)
សិល្បៈនិងវប្បធម៌
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : លោកជំទាវ សុក សារី សមាជិកាក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោក សោ សុវណ្ណ អភិបាលរងខេត្ត អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង)
លោកជំទាវ សុក សារី សមាជិកាក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោក សោ សុវណ្ណ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង) ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន និងប្រមូលបច្ច័យសម្រាប់ទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ
សិល្បៈនិងវប្បធម៌
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ
កម្ពុជាមិនមែនគ្រាន់តែជាទឹកដីដែលមានប្រាសាទបុរាណ និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបប៉ុណ្ណោះទេ។ កម្ពុជាគឺជាទឹកដីកំណើតនៃវប្បធម៌ និងអរិយធម៌ខ្មែរ ដែលត្រូវបានកសាង បន្ត និងរក្សាទុកឆ្លងកាត់ប្រវត្តិសាស្ត្ររាប់សតវត្សរ៍មកហើយ។ ពីភាសា អក្សរសាស្ត្រ សាសនា សិល្បៈ ស្ថាបត្យកម្ម តន្ត្រី របាំ ទំនៀមទម្លាប់ រហូតដល់របៀបរស់នៅរបស់ប្រជាជន សុទ្ធតែបង្ហាញពីអត្តសញ្ញាណ និងភាពច្នៃប្រឌិតរបស់ជាតិខ្មែរ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរចំនួនពីរសហការគ្នា រៀបចំពិធីប្រគល់ធុងសំរាមចំនួន ១០២ ធុង ជូនដល់វត្តពោធិមារាម (វត្តប៉ាហ៊ី) ដើម្បីលើកកម្ពស់អនាម័យ និងការគ្រប់គ្រងសំណល់រឹង
សិល្បៈនិងវប្បធម៌
មន្ទីរចំនួនពីរសហការគ្នា រៀបចំពិធីប្រគល់ធុងសំរាមចំនួន ១០២ ធុង ជូនដល់វត្តពោធិមារាម (វត្តប៉ាហ៊ី) ដើម្បីលើកកម្ពស់អនាម័យ និងការគ្រប់គ្រងសំណល់រឹង
(ប៉ៃលិន)៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន និងលោក អ៊ុង ប៊ុននាថ ប្រធានមន្ទីរស្តីទី នៃមន្ទីរធម្មការ និងសាសនា ខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ធុងសំរាមចំនួន ១០២ ធុង ជូនដល់ វត្តពោធិមារាម (ហៅវត្តប៉ាហ៊ី) ដើម្បីលើកកម្ពស់អនាម័យ និងការគ្រប់គ្រងសំណល់រឹងក្នុងទីអារាម ដែលយុទ្ធនាការនេះ ត្រូវធ្វើឡើង ស្របតាមកិច្ចសហប្រតិបត្តិការរវាង ក្រសួងបរិស្ថាន និង ក្រសួងធម្មការ និងសាសនា ក្នុងគោលបំណងចូលរួមចំណែក ថែរក្សាអនាម័យ បរិស្ថាន សោភ័ណភាព និងការគ្រប់គ្រងសំណល់រឹង នៅតាមទីវត្តអារាម ឱ្យកាន់តែមានរបៀបរៀបរយ និងស្រស់ស្អាត។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

ឯកឧត្តម សុខ ពុទ្ធិវុធ រំលឹកប្រាប់ពលរដ្ឋពីកត្តាសន្តិភាពដែលធ្វើឲ្យវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនឥតឈប់ឈរ
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម សុខ ពុទ្ធិវុធ រំលឹកប្រាប់ពលរដ្ឋពីកត្តាសន្តិភាពដែលធ្វើឲ្យវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនឥតឈប់ឈរ

តាកែវ៖ក្នុងឱកាសអញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តសេរីសោភ័ណ ហៅវត្តព្រៃមៀន ស្ថិតក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង បានលើកឡើងថាបច្ចុប្បន្ននេះវិស័យព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាកាន់តែមានការរីកចម្រើនដោយសារតែប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលស្រុកកោះអណ្ដែត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកកោះអណ្ដែត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

កោះអណ្ដែត៖ កាលពីព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦»

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ឯកឧត្តម វ៉ី សំណាង៖ «សុខសន្តិភាព បានផ្តល់ឱកាសពេញលេញជូនប្រជាពលរដ្ឋ ជួបជុំធ្វើបុណ្យទានប្រកបដោយក្តីសប្បាយរីករាយ»
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម វ៉ី សំណាង៖ «សុខសន្តិភាព បានផ្តល់ឱកាសពេញលេញជូនប្រជាពលរដ្ឋ ជួបជុំធ្វើបុណ្យទានប្រកបដោយក្តីសប្បាយរីករាយ»

តាកែវ៖ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី ៧ នៅវត្តតុំ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ទី ០៣ ខែតុលា ឆ្នាំ ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់យ៉ាងច្បាស់ពី «កត្តាសុខសន្តិភាព» ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ បានជួបជុំគ្នាយ៉ាងសប្បាយរីករាយ និងបានធ្វើបុណ្យទានតាមវត្តអារាមនានានៅទូទាំងប្រទេស។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលស្រុកកោះអណ្តែត ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនគ្រួសារវីរយុទ្ធជនជួរមុខឈរជើងនៅប្រាសាទព្រះវិហារ
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកកោះអណ្តែត ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនគ្រួសារវីរយុទ្ធជនជួរមុខឈរជើងនៅប្រាសាទព្រះវិហារ

នាព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៦ នេះ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត អមដំណើរដោយសហការី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធររដ្ឋបាលឃុំធ្លាប្រជុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ទៅផ្តល់ជូនគ្រួសារវីរយុទ្ធជនជួរមុខ វរសេនីយ៍ត្រី វ៉ា ពៅ (អត្តលេខ ០៣៧ ៤២៧) ដែលកំពុងបំពេញបេសកកម្មការពារទឹកដីយ៉ាងសកម្ម ក្នុងកងពលធំអន្តរាគមន៍លេខ៣ នៅទិសទី១ ប្រាសាទព្រះវិហារ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព្រះមេគណខេត្តប៉ៃលិន ដឹកនាំការដាំដើមឈើប្រណិត ចំនួន ១.៤០០ដើម ដើម្បីស្តារគម្របព្រៃឈើ និងរក្សាជម្រកសត្វព្រៃ - មន្ទីរព័ត៌មានខេត្តតាកែវ