ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តសែនមនោរម្យ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តសែនមនោរម្យ

​ខេត្តមណ្ឌលគិរី​​ ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ និងនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តសែនមនោរម្យ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ​ពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់នេះ ប្រព្រឹត្តទៅក្រោមម្លប់នៃព្រះពុទ្ធសាសនា ដោយថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទទាំងអស់ បានមូលមតិគ្នាប្រគេនចង់ចាំព្រះវស្សាដល់ព្រះសង្ឃ ដោយក្តីគោរពសក្ការៈ និងតម្កល់ទុកនូវមហាកុសលផលបុណ្យ។

ព័ត៌មានពាក់ព័ន្ធ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី អញ្ជើញកាន់បិណ្ឌនៅវត្តចំនួន២ ក្នុងក្រុងសែនមនោរម្យ
សិល្បៈនិងវប្បធម៌
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី អញ្ជើញកាន់បិណ្ឌនៅវត្តចំនួន២ ក្នុងក្រុងសែនមនោរម្យ
ឯកឧត្តម ថាន់ ឡេង ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមធ្វើបុណ្យកាន់បិណ្ឌនៅវត្តចំនួន០២ គឺវត្តសែនមនោរម្យ និងវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
បទយកការណ៍ ៖ ស្នូរកីតម្បាញនៅភូមិពូឡេះ ការប្រឹងប្រែងរស់ឡើងវិញនៃព្រលឹងតម្បាញប្រពៃណី
សិល្បៈនិងវប្បធម៌
បទយកការណ៍ ៖ ស្នូរកីតម្បាញនៅភូមិពូឡេះ ការប្រឹងប្រែងរស់ឡើងវិញនៃព្រលឹងតម្បាញប្រពៃណី
ស្នូរកីតម្បាញ់នៅភូមិពូឡេះ ៖ ការប្រឹងប្រែងរស់ឡើងវិញនៃព្រលឹងតម្បាញប្រពៃណី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
កម្មវិធីសន្ទនាមតិ ប្រធានបទ ៖ ស្ដីពី ការត្រៀមលក្ខណៈនិងការចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្ដមណ្ឌលគិរី
សិល្បៈនិងវប្បធម៌
កម្មវិធីសន្ទនាមតិ ប្រធានបទ ៖ ស្ដីពី ការត្រៀមលក្ខណៈនិងការចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្ដមណ្ឌលគិរី
វាគ្មិនកិត្ដិយស ៖ លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ដមណ្ឌលគិរី ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ពិធីប្រារព្ធទិវាអន្តរជាតិជនជាតិដើមពិភពលោក ឆ្នាំ២០២៦ នៅខេត្តមណ្ឌលគិរី
សិល្បៈនិងវប្បធម៌
ពិធីប្រារព្ធទិវាអន្តរជាតិជនជាតិដើមពិភពលោក ឆ្នាំ២០២៦ នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅភ្នំស្រុះផ្លំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «លើកតម្កើង និងដឹងគុណ តួនាទីឆ្មបជនជាតិដើម ក្នុងការថែរក្សាជីវិត និងសុខុមាលភាពរបស់ជនជាតិដើម»។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តតាកែវ ចុះពិនិត្យ និងរៀបចំផ្លាស់ប្ដូរទីតាំងឧបករណ៍តាមដានគុណភាពខ្យល់ ក្នុងក្រុងដូនកែវ ដើម្បីបង្កើនប្រសិទ្ធភាពការងារ
សកម្មភាពថ្នាក់ដឹកនាំ

អាជ្ញាធរខេត្តតាកែវ ចុះពិនិត្យ និងរៀបចំផ្លាស់ប្ដូរទីតាំងឧបករណ៍តាមដានគុណភាពខ្យល់ ក្នុងក្រុងដូនកែវ ដើម្បីបង្កើនប្រសិទ្ធភាពការងារ

លោក ងិន ងិនដា អភិបាលរងខេត្តតាកែវ​ ចុះពិនិត្យ និងរៀបចំផ្លាស់ប្ដូរទីតាំងឧបករណ៍តាមដាន និងត្រួតពិនិត្យគុណភាពខ្យល់ ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលស្រុកទ្រាំង ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងសួរសុខទុក្ខដល់គ្រួសារពលរដ្ឋដែលលិចលង់ ១០គ្រួសារ ក្នុងឃុំអង្គកែវ
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកទ្រាំង ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងសួរសុខទុក្ខដល់គ្រួសារពលរដ្ឋដែលលិចលង់ ១០គ្រួសារ ក្នុងឃុំអង្គកែវ

តាកែវ៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង បានដឹកនាំក្រុមការងារចុះពិនិត្យ និងចុះពិនិត្យស្ថានភាពគ្រោះជំនន់ទឹកភ្លៀង ដែលបានបណ្តាលឱ្យលិចលង់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១០គ្រួសារ ស្ថិតនៅក្នុងភូមិអង្គកែវ (ចំនួន ៦គ្រួសារ) និងភូមិត្រពាំងកក់ (ចំនួន ៤គ្រួសារ) ក្នុងឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
សកម្មភាពអាជ្ញាធរ

អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ

លោក សោ សុផល បានបញ្ជាក់ថា តាមការចុះពិនិត្យជាក់ស្តែង និងវាស់វែងនៅទីតាំងកើតហេតុ អាជ្ញាធរក្រុងបានរកឃើញថា សំណង់របងថ្មនេះត្រូវបានសាងសង់ឡើងដោយ គ្មានលិខិតអនុញ្ញាតច្បាប់ និងបាន សង់រំលោភលើដីអាស្រ័យផលសាធារណៈរបស់រដ្ឋ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលរងខេត្តតាកែវ ណែនាំម្ចាស់សហគ្រាស និងអាជីវកម្ម ឱ្យចាប់យកដំណោះស្រាយឌីជីថល ដើម្បីពង្រឹងប្រតិបត្តិការអាជីវកម្ម
សកម្មភាពថ្នាក់ដឹកនាំ

អភិបាលរងខេត្តតាកែវ ណែនាំម្ចាស់សហគ្រាស និងអាជីវកម្ម ឱ្យចាប់យកដំណោះស្រាយឌីជីថល ដើម្បីពង្រឹងប្រតិបត្តិការអាជីវកម្ម

វគ្គបណ្តុះបណ្តាល «តោះចាប់យកឌីជីថល» ក្រោមប្រធានបទ «ការធ្វើទីផ្សារជំនាន់ថ្មីសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម»

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តសែនមនោរម្យ - មន្ទីរព័ត៌មានខេត្តតាកែវ