
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព
បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាពនៅក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ ដែលត្រូវបានជម្លៀសចេញពីលំនៅឋានរងគ្រោះដោយសារទឹកជំនន់លិចផ្ទះសំបែង មកកាន់ទីទួលសុវត្ថិភាព។











