
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សម្រេចជួសជុលផ្លូវ ៦គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋ ៣ភូមិ ក្នុងស្រុកសំរោង ខេត្តតាកែវ
ផ្លូវមួយខ្សែឆ្លងកាត់ឃុំចំនួន២ គឺឃុំសិង្ហ និងឃុំទ្រា ស្រុកសំរោង ដោយតភ្ជាប់ភូមិចំនួន៣ រួមមាន ភូមិឈូកសខាងត្បូង ភូមិទន្លាប់ និងភូមិប៉ាណា ដែលបច្ចុប្បន្នកំពុងរងការខូចខាត បង្កការលំបាកដល់ការធ្វើដំណើរ ត្រូវបានឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សម្រេចអោយធ្វើការជួសជុលទ្បើងវិញ។








