
អភិបាលស្រុកកោះអណ្តែត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែងជិត ២គីឡូម៉ែត្រ ក្នុងឃុំរមេញ ដើម្បីសម្រួលការធ្វើដំណើរ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នេះ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្តែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១,៦៨៣ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅក្នុងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។









