
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពាវនាវដល់ប្រជាពលរដ្ឋឱ្យទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ និងកែតម្រូវទិន្នន័យជីវប្រវត្តិរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការតាមតួនាទីក្នុងការផ្សព្វផ្សាយ ជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ទូទាំងប្រទេស។







