
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ២០២៧-២០៣២ និងបូកសរុបការងារគណបក្សខេត្តកំពង់ចាម
កំពង់ចាម៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២៧-២០៣២ ព្រមទាំងបូកសរុបរបាយការណ៍លទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងកំណត់ទិសដៅភារកិច្ចបន្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ស្ថិតក្នុងក្រុងកំពង់ចាម។











