
ឯកឧត្តម វ៉ី សំណាង អញ្ជើញចុះសំណេះ សំណាល និងចែកអំណោយស្បៀងរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១.៩៤៥គ្រួសារ នៅស្រុកត្រាំកក់
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះ សំណាល និងចែកអំណោយស្បៀងអាហារសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាល ជូនដល់ប្រជា ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្ញៀងចំនួន១.៩៤៥គ្រួសារ ដែលស្ថិតនៅភូមិក្រាំងស្វាយ ឃុំស្រែរនោង ដែលមកពីរឃុំចំនួន៤ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ។








