កម្មវិធី ព័ត៌មានជាតិ (ថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦)

លោក សាយ វណ្ណៈ ក៏បានបន្តដំណើរចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគទាំងនេះ ទៅឧបត្ថម្ភជូនដល់កងកម្លាំងនគរបាលស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលកំពុងប្រចាំការអនុវត្តវិធានការត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមបណ្តោយផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រស្រុកបាទី។

រដ្ឋបាលខេត្តតាកែវ បានដាក់ចេញនូវការណែនាំយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលក្រុង-ស្រុកទាំងអស់នៅទូទាំងខេត្ត ឱ្យពន្លឿនដំណើរការចុះកំណត់ និងបោះបង្គោលព្រំប្រទល់រដ្ឋបាលភូមិសាស្រ្តរបស់ខ្លួនឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងមានភាពច្បាស់លាស់ ។

កោះអណ្តែត៖ លោក នាង ស៊ន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសវៀតណាម ហើយទើបត្រឡប់មកដល់ស្រុកកំណើតវិញ ដែលមានចំនួនសរុប ៤៥នាក់ (ស្រី ១៣នាក់)។

លោក ធូ សុភាព នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានគូសបញ្ជាក់ថា សិស្ស-និស្សិតជានារី ក៏អាចសិក្សាជំនាញបច្ចេកទេសអគ្គិសនី និងយានយន្តបានយ៉ាងល្អប្រសើរ ដោយមិនចាញ់បុរសឡើយ។ លោកបានចាត់ទុកថា ការខិតខំព្យាយាមរៀនសូត្ររបស់សិស្ស-និស្សិតនាពេលនេះ គឺជាការច្នៃខ្លួនឯងឱ្យទៅជា «គ្រាប់ពេជ្រដ៏មានតម្លៃ» សម្រាប់អនាគតគ្រួសារ និងសង្គមជាតិទាំងមូល។