
ឯកឧត្តម វ៉ី សំណាង៖ ភ្ញៀវទេសចរប្រមាណជិត ៣លាននាក់ បានមកទស្សនារូបសំណាក “ បង្កងបាញ់ទឹក”នៅមាត់បឹងតាកែវ ក្នុងរយៈពេលជាងកន្លះខែ
គិតចាប់ តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក “បង្កង” នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ។








