ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម សូមក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការជ័យសិរីមង្គលមហាប្រសើរ ព្រះបរមសុខគ្រប់ប្រការថ្វាយអង្គ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការជ័យសិរីមង្គលមហាប្រសើរ ព្រះបរមសុខគ្រប់ប្រការថ្វាយអង្គ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល៩១ ព្រះវស្សា


កសិកម្ម
លោក សេង លាង កសិករដាំជី នៅឃុំរំចែក ស្រុកកំពង់សៀម ចាប់មុខរបបដាំជី ងាយស្រួលដាំដុះ និងថែមទាំងជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ
លោក សេង លាង កសិករដាំជី នៅឃុំរំចែក ស្រុកកំពង់សៀម ចាប់មុខរបបដាំជី ងាយស្រួលដាំដុះ និងថែមទាំងជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ។


ការអភិវឌ្ឍ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងសម្ពោធកំណាត់ផ្លូវជាតិលេខ៧ កំពង់ចាម/ស្គន់នៅថ្ងៃ៧ខែកក្កដា ឆ្នាំ២០២៦
(កំពង់ចាម) លោក ស្រី សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម កិច្ចប្រជុំក្រុមការងារពិធីការ និងបដិសណ្ឋារកិច្ចក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) នារសៀលថ្ងៃទី ១៧ ខែ មិនុថា ឆ្នាំ ២០២៦ នៅសាលាខេត្តកំពង់ចាម និងមានការចូលរួមពី សមាជិកមកពីមន្ទីរ- អង្គភាពផ្សេងៗ ។


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម
(កំពង់ចាម) អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងសង្កាត់កំពង់ចាម ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ កាលពីពេលកន្លងទៅនេះ។


សេចក្តីប្រកាសព័ត៌មាន
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីការចុះផ្សាយរបស់ទំព័រហ្វេសប៊ុក កងមាស I-TV
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីការចុះផ្សាយរបស់ទំព័រហ្វេសប៊ុក កងមាស I-TV


សុខាភិបាល
លោកស្រី ហ៊ាង គន្ធា ប្រធានមណ្ឌល សុខភាពគៀនជ្រៃ ស្រុកកំពង់សៀម បានអះអាងថា ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងអ្នកប្រើបណ្ណ័ ប.ស.ស ទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ
លោកស្រី ហ៊ាង គន្ធា ប្រធានមណ្ឌល សុខភាពគៀនជ្រៃ ស្រុកកំពង់សៀម បានអះអាងថា ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងអ្នកប្រើបណ្ណ័ ប.ស.ស ទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។


សកម្មភាពអាជ្ញាធរ
លោក ទឹម វុទ្ធីចៅសង្កាត់រងទី១ បឹងកុក ក្រើនរំលឹកពលរដ្ឋកុំអាលជឿព័ត៌មានលើបណ្ដាញសង្គម បើមិនទាន់បានផ្ទៀងផ្ទាត់ច្បាស់លាស់
លោក ទឹម វុទ្ធីចៅសង្កាត់រងទី១ បឹងកុក ក្រើនរំលឹកពលរដ្ឋកុំអាលជឿព័ត៌មានលើបណ្ដាញសង្គម បើមិនទាន់បានផ្ទៀងផ្ទាត់ច្បាស់លាស់


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X16
(កោះថ្មX16): នាព្រឹកថ្ងៃចន្ទទី១៧ ខែមិថុនា ឆ្នាំ២០២៦ ប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X១៦ ឃុំស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។


សកម្មភាពមន្ទីរព័ត៌មាន
កម្មវិធីជម្រើសដើម្បីសុវត្ថិភាពពិភាក្សាលើប្រធានបទ៖«ការចិញ្ចឹមកូនបែបវិជ្ជមានឬអហិង្សា»
វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីជម្រើសដើម្បីសុវត្ថិភាពកំពុងពិភាក្សាលើប្រធានបទ៖«ការចិញ្ចឹមកូនបែបវិជ្ជមានឬអហិង្សា»
វាគ្មិន៖លោកស្រី រស់ សុម៉ាលីន ប្រធានកិច្ចការីឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម
សម្របសម្រួលដោយ៖អ្នកស្រី សើរ សុឃីម
កម្មវិធីនេះផ្សាយផ្ទាល់រៀងរាល់ថ្ងៃពុធ វេលាម៉ោង១១៖០០ ដល់ម៉ោង១២៖០០ថ្ងៃត្រង់។
ទូរស័ព្ទចូលរួមកម្មវិធីតាមរយៈលេខ៖ 092 92 89 78/ 097 231 14 41/ 016 76 79 86 ។


សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទពីរករណីក្នុងភូមិសាស្ត្រស្រុកព្រៃឈរ
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២៦ បានសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទចំនួនពីរករណីក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
(វិដេអូ) លោក ខ្ចង អូន ចៅសង្កាត់បឹងកុក ប្ដេជ្ញាបម្រើសេវាសាធារណៈ ឱ្យកាន់តែលឿននិង រហ័ស ជូនពលរដ្ឋ
លោក ខ្ចង អូន ចៅសង្កាត់បឹងកុក ប្ដេជ្ញាបម្រើសេវាសាធារណៈ ឱ្យកាន់តែលឿននិង រហ័ស ជូនពលរដ្ឋ


ការអភិវឌ្ឍ
(វីដេអូ) សម្រស់ កំណាត់ផ្លូវជាតិ លេខ៧ (ស្គន់-ក្រុងកំពង់ចាម) ផ្ដុំផ្សារព្រៃទទឹង ស្រុកព្រៃឈរ
កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) គឺជាខ្សែផ្លូវសេដ្ឋកិច្ចដ៏សំខាន់ ដែលមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងធំធេងក្នុងការជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាការតភ្ជាប់ទៅកាន់បណ្តាខេត្តនានាផងដែរ៕


សន្តិសុខសង្គម
កម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារចុះល្បាតតាមគោលដៅសំខាន់ៗ ដើម្បីរក្សា ការពារ សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ដើម្បីភាព សុខដុមរមនារបស់ប្រជាពលរដ្ឋ
អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្រៅពីកម្លាំងចំរុះចុះធ្វើរដ្ឋបាលរដ្ឋបាលចំហរ នៃស្នងការដ្ឋាននគរបាលខេត្ត, កងរាជអាវុធហត្ថខេត្ត, ក្នុងនោះលោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាម បានដាក់បទបញ្ជាឲ្យអធិការដ្ឋាននគរបាលក្រុង, កងរាជអាវុធហត្ថក្រុង និងអាជ្ញាធរសង្កាត់ទាំង៤ ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារ បែងចែកវេនជាប្រចាំថ្ងៃ ចុះល្បាតតាមគោលដៅសំខាន់ៗ ដើម្បីរក្សា ការពារ សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ដើម្បីភាព សុខដុមរមនារបស់ប្រជាពលរដ្ឋ។

