News from the Provinces

អភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតិឱ្យគណៈប្រតិភូខេត្តដាក់ឡាក់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
Leadership activities
អភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតិឱ្យគណៈប្រតិភូខេត្តដាក់ឡាក់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
មណ្ឌលគិរី ៖ នារសៀលថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអនុញ្ញាតិឱ្យគណៈប្រតិភូខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម លឿង ង្វៀនមិញជៀត សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សខេត្តដាក់ឡាក់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដែលប្រព្រឹត្តទៅនៅសាលប្រជុំបដិសណ្ឋារកិច្ច សាលាខេត្តមណ្ឌលគិរី ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត លោក មេបញ្ជាការកងកម្លាំងទាំងបី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប៕
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
អតីតសិស្សនិទ្ទេស A ម្នាក់ នៃវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដែលមានជំងឺ ទទួលបានអំណោយពីរដ្ឋបាលខេត្តមណ្ឌលគិរី និងអ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ
Leadership activities
អតីតសិស្សនិទ្ទេស A ម្នាក់ នៃវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដែលមានជំងឺ ទទួលបានអំណោយពីរដ្ឋបាលខេត្តមណ្ឌលគិរី និងអ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ
ខេត្តមណ្ឌលគិរី ៖ ដោយមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះប្អូនប្រុស កំពុងជួបប្រទះបញ្ហាសុខភាព នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី និងលោក អាន សុឃីម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងថវិកាមួយចំនួន ផ្តល់ជូនប្អូនប្រុស ងិន អ៉ីយាន អតីតសិស្សនិទ្ទេស A នៃវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដែលកំពុងមានជំងឺ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីជួយសម្រាលការលំបាករបស់ក្រុមគ្រួសារ។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចូលរួមរំលែកមរណទុក្ខ និងនាំយកបច្ច័យ ១លានរៀល ផ្តល់ជូនគ្រួសារសព លោកស្រី លឹម គឹមឡែម
Leadership activities
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចូលរួមរំលែកមរណទុក្ខ និងនាំយកបច្ច័យ ១លានរៀល ផ្តល់ជូនគ្រួសារសព លោកស្រី លឹម គឹមឡែម
មណ្ឌលគិរី ៖ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត​ លោក ងិន សុវិមាន អភិបាលខេត្តស្តីទី ព្រមទាំងឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត និងមន្រ្តីរាជការ​ នៃរដ្ឋបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព និងគោរពវិញ្ញាណក្ខន្ធសព លោកស្រី លឹម គឹមឡែម អតីតប្រធានការិយាល័យប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០នឹង០០នាទីព្រឹក ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំ នៅគេហដ្ឋានរបស់សព ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ក្នុងការអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពលោកស្រី លឹម គឹមឡែម ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ងិន សុវិមាន អភិបាលខេត្តស្តីទី បានប្រគល់នូវសាររំលែកមរណទុក្ខ និងបច្ច័យបុណ្យចំនួន ១លានរៀល ព្រមទាំងសម្ភារៈគ្រឿងឧបភោគ បរិភោគមួយចំនួន ដោយឡែក បច្ច័យមួយចំនួនទៀត របស់ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត និងមន្រ្តីរាជការរដ្ឋបាលខេត្ត ក៏បានចូលរួមក្នុងពិធីបុណ្យផងដែរ ៕
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
Leadership activities
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
ភ្នំពេញ៖ នាថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដោយមានវត្តមានចូលរួមពីឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តមអនុប្រធានក្រុមការងារ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងមន្ត្រីពាក់ព័ន្ធពីគ្រប់អង្គភាពផងដែរ។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
ខេត្តមណ្ឌលគិរី ប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦
Leadership activities
ខេត្តមណ្ឌលគិរី ប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦
ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET DAY) លើកទី៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរទាំងប្រាំក្រុងស្រុក វិស័យឯកជន លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិត ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
អភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតិឱ្យក្រុមការងារសមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំខេត្តមណ្ឌលគិរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
Leadership activities
អភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតិឱ្យក្រុមការងារសមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំខេត្តមណ្ឌលគិរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងលោក ឧត្តមសេនីយ៍ត្រី ទាវ ចាន់តារា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអនុញ្ញាតិឱ្យក្រុមការងារសមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចកម្ពុជា ដឹកនាំដោយលោក ហ៊ុំ ប៊ុនថន ប្រធានយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់ លោក សុខហេង សុម៉ាលី ជាអនុប្រធានដឹកនាំក្រុមការងារ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាអនុប្រធានសមាគមសហព័ន្ធ អាជីវករ សេដ្ឋកិច្ចកម្ពុជារាជធានី/ខេត្ត លោក មួន ស៊ីឡុង អនុប្រធាន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលរងខេត្ត លោក នាយករដ្ឋបាលខេត្ត នៅសាលបដិសណ្ឋារកិច្ច សាលប្រជុំសាលាខេត្តមណ្ឌលគិរី។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
មន្រ្តីនៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានផ្តល់កិច្ចសម្ភាសន៍ ដល់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ស្តីពីការងារវិស័យព័ត៌មាន និងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
Authority activities
មន្រ្តីនៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានផ្តល់កិច្ចសម្ភាសន៍ ដល់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ស្តីពីការងារវិស័យព័ត៌មាន និងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោក ស្រ៊ុន អ៉ីឡែន ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរព័ត៌មានខេត្ត តំណាងឱ្យលោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានផ្តល់កិច្ចសម្ភាសន៍ ដល់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ស្តីពីការងារវិស័យព័ត៌មាន ជាពិសេស ការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលដឹកនាំសម្របសម្រួលដោយ លោក កែវ សុខា ការីនិពន្ធនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា និងសហការី ដែលប្រព្រឹត្តទៅនៅមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី៕
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅ ការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តមណ្ឌលគិរី
Authority activities
វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅ ការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក អៀម ប៊ុនលី ប្រធានការិយាយល័យតំណាង អ.ដ.ក. ប្រចាំខេត្តមណ្ឌលគិរី បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
បងប្អូនជនជាតិដើមភាគតិចនៅមណ្ឌលគិរី នៅរក្សាទំនៀមទម្លាប់ប្រពៃណី «ចំការបុកដាំស្រូវ» ទោះបីបច្ចុប្បន្ននេះ សម័យបច្ចេកវិទ្យាកាន់តែទំនើបក៏ដោយ
Agriculture
បងប្អូនជនជាតិដើមភាគតិចនៅមណ្ឌលគិរី នៅរក្សាទំនៀមទម្លាប់ប្រពៃណី «ចំការបុកដាំស្រូវ» ទោះបីបច្ចុប្បន្ននេះ សម័យបច្ចេកវិទ្យាកាន់តែទំនើបក៏ដោយ
មណ្ឌលគិរី ៖ ចូលដល់រដូវវស្សាបងប្អូនជនជាតិដើមភាគតិច ដែលរស់នៅតំបន់ខ្ពងរាប តាមបែបប្រពៃណី គឺនៅតែរក្សាយ៉ាងខ្ជាប់ខ្ជួន ដោយអនុវត្តការដាំដុះជាលក្ខណៈចំការវិលជុំ។ ជាក់ស្តែង នៅដើមខែមិថុនា ឆ្នាំ២០២៦នេះ បងប្អូនជនជាតិដើមភាគតិចព្នង ១គ្រួសារ បានប្រមូលផ្តុំគ្នាប្រមាណ ៦០នាក់ ប្រវាសដៃគ្នាដាំស្រូវ ចំការបុកដាំស្រូវ នៅភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ ត្រូវបានរៀបចំឡើងនៅ ភូមិពូរ៉ាប៉េត ឃុំក្រង់តេះ

មណ្ឌលគិរី៖ ដើម្បីពង្រឹងយន្តការដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អាន តុងអ៉ីន អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានស្រុកពេជ្រាដា បានអញ្ជើញជាអធិបតីក្នុង «វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧»។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
លោក ប៉េង សម្បត្តិថារ័ត្ន ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាអភិបាលរងក្រុងសែនមនោរម្យ
Leadership activities
លោក ប៉េង សម្បត្តិថារ័ត្ន ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាអភិបាលរងក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់លោក ប៉េង សម្បត្តិថារ័ត្ន អភិបាលរងក្រុងសែនមនោរម្យ ដោយមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងទាំងបី អាជីវករ និងប្រជាពលរដ្ឋ ដែលប្រព្រឹត្តទៅនៅសាលាក្រុងសែនមនោរម្យ។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវចំនួន ៤ ០០០គីឡូក្រាម ជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅឃុំរយ៉ ស្រុកកោះញែក
Agriculture
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវចំនួន ៤ ០០០គីឡូក្រាម ជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅឃុំរយ៉ ស្រុកកោះញែក
ខេត្តមណ្ឌលគិរី ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញដល់កសិករ ក្នុងការបង្កបង្កើនស្រូវទាន់រដូវកាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក អភិបាលរងខេត្ត លោក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចែកពូជស្រូវជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ជូនដល់កសិកររស់នៅឃុំរយ៉ ពិធីនេះប្រព្រឹត្តទៅនៅសាលាឃុំរយ៉ ស្រុកកោះញែក។ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ នឹងការនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នាឱកាសនេះ។ ឯកឧត្តម បញ្ជាក់ថា ការផ្តល់ពូជស្រូវសែនក្រអូបនេះ ជាពូជមានគុណភាព ដែលផ្តល់ទិន្នផលខ្ពស់ និងមានទីផ្សារ ដូច្នេះ សូមប្រជាកសិករ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត អំពីបច្ចេកទេស ការដាំដុះ ការថែទាំ និងការប្រើប្រាស់ទឹក ដើម្បីទទួលបានទិន្នផលល្អ។ ឯកឧត្តម បានជំរុញឱ្យប្រជាកសិករ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះញែក ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល ដំណាំស្រូវ ដោយប្រើជីធម្មជាតិ ឬរៀនផលិតជីកំប៉ុសខ្លួនឯង សម្រាប់ប្រើប្រាស់កាត់បន្ថយប្រើជីគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព មិនត្រឹមប៉ុណ្ណោះ ក៏បានជួយសន្សំសំចៃលើការចំណាយ។ ក្រៅពីដំណាំស្រូវ ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនផ្ទៃដីដាំដុះ ចៀសវាងទុកដីទំនេរចោល ដាំដំណាំឈើហូបផ្លែ បន្លែ ចិញ្ចឹមសត្វ សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃក្នុងគ្រួសារ ដោយអាចទទួលបានចំណីអាហារសុវត្ថិភាព ហើយក៏អាចជួយឱ្យបងប្អូនប្រជាកសិករ យកផលដំណាំដែលដាំដុះ លក់បានកម្រៃបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាព។ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា មន្ទីរ បានសហការជាមួយរដ្ឋបាលស្រុកកោះញែក និងរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំចែកពូជស្រូវសែនក្រអូប០១ សរុបចំនួន ៤ ០០០គីឡូក្រាម ដើម្បីចែកជូនដល់កសិករចំនួន ១០០គ្រួសារ នៅក្នុងឃុំរយ៉ ស្រុកកោះញែក ដែលក្នុង០១គ្រួសារ ទទួលបានពូជស្រូវចំនួន ៤០គីឡូក្រាម ។ លោក បន្ថែមថា គិតត្រឹមដើមខែមិថុនានេះ ការងារបង្កបង្កើនផលដំណាំស្រូវវស្សាសរុបអនុវត្តបានចំនួន ៨ ៥៤៣ហិកតា ស្មើនឹង ២៥,៦៥% នៃផែនការឆ្នាំ កើនលើសឆ្នាំមុនចំនួន ១ ៥៤៧ហិកតា ក្នុងនោះ ស្រូវចម្ការ អនុវត្តបានសរុបចំនួន ១៧៣ហិកតា ស្រូវស្រាល អនុវត្តបានសរុបចំនួន ៥២៩ហិកតា ស្រូវកណ្តាល អនុវត្តបានសរុបចំនួន ២ ៤០៤ហិកតា ស្រូវធ្ងន់ អនុវត្តបានសរុបចំនួន ៧៥៧ហិកតា។ នាឱកាសនោះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពឃ្លាំងសម្ងួតស្រូវ របស់សាខាក្រុមហ៊ុនក្នុងស្រុក អេមរុ រ៉ាយស៍ (ខេមបូឌា) ស្ថិតនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
កិច្ចប្រជុំត្រួតពិនិត្យលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
Leadership activities
កិច្ចប្រជុំត្រួតពិនិត្យលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ នាយក-នាយករងទីចាត់ការ អភិបាលរងក្រុង-ស្រុក និងមន្ត្រីជំនាញជាច្រើននាក់ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រមូលរាល់ធាតុចូល សំណើ សំណូមពរ និងការវាយតម្លៃលើវឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមនានាដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសម្រេចបាននាពេលកន្លងមក សំដៅធ្វើឱ្យសេចក្តីព្រាងរបាយការណ៍នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ មានតម្លាភាព និងឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង មុននឹងដាក់ឆ្លងសុំការពិនិត្យ និងសម្រេចចុងក្រោយពីថ្នាក់ដឹកនាំ៕
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More