News from the Provinces
AllBanteay meanchey provincial dept. of informationBattambang provincial dept. of informationKampong cham provincial dept. of informationKampong chhnang provincial dept. of informationKampong speu provincial dept. of informationKampong thom provincial dept. of informationKampot provincial dept. of informationKandal provincial dept. of informationKoh kong provincial dept. of informationMondulkiri provincial dept. of informationOddar meanchey provincial dept. of informationPailin provincial dept. of informationPhnom penh municipal dept. of informationPreah sihanouk provincial dept. of informationPreah vihear provincial dept. of informationPrey veng provincial dept. of informationPursat provincial dept. of informationRatanakiri provincial dept. of informationSiem reap provincial dept. of informationStung treng provincial dept. of information

Leadership activities
ឯកឧត្តម ឆាយ សុផល ណែនាំអោយមន្រ្តីទទួលបន្ទុកគេហទំព័រសរសេរព័ត៌មាន បែបដំណឹងសាច់
តាមរយៈបទបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពី ការសរសេរព័ត៌មានតាមគេហទំព័រ ដែលបានធ្វើឡើងនៅក្រសួងពើ័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានណែនាំអោយសិក្ខាកាម ដែលជាមន្រ្តីរាជការមកពីមន្ទីរព័ត៌មានទាំង ២៥រាជធានី/ខេត្ត ត្រូវសរសេរព័ត៌មានបែប “ដំណឹងសាច់” ដែលមានន័យថា ដំណឹងបែបចាប់មុំ ឬការដកស្រង់ប្រសាសន៍សំខាន់ៗរបស់ថ្នាក់ដឹកនាំមកសរសេររំលេច សម្រាប់គេហទំព័ររបស់ខ្ឡួន។ ការសរសេរបែបនេះ គឺដើម្បី ទាក់ទាញចំណាប់អារម្មណ៍អ្នកអាន ដែលមានជម្រើសដ៏ច្រើនក្នុងការទទួលបានព័ត៌មាន។


Health
ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?
ការញ៉ាំទឹកផ្លែឈើសុទ្ធត្រឹមមួយកែវ ឬច្រើនជាងនេះជារៀងរាល់ថ្ងៃ អាចធ្វើឲ្យទាំងកុមារ និងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន នេះបើយោងទៅតាមការវិភាគថ្មីមួយទៅលើការសិក្សាទាំង៤២កន្លងមក។ ពិតណាស់ ទឹកផ្លែឈើសុទ្ធ គឺជាប្រភេទទឹកផ្លែឈើដែលមិនបន្ថែមជាតិស្ករ។ ប៉ុន្តែទឹកផ្លែឈើសុទ្ធ ជាប្រភេទកាឡូរីទឹក ដែលមិនមានជាតិសរសៃ ឬមានជាតិសរសៃតិចតួច បើប្រៀបធៀបទៅនឹងផ្លែឈើទាំងមូល។ ដូច្នេះហើយ កុមារដែលមានអាយុក្រោម៦ឆ្នាំ គួរញ៉ាំទឹកផ្លែឈើសុទ្ធតិចជាងមួយកែវក្នុងមួយថ្ងៃ ហើយចំពោះកុមារដែលមានវ័យតិចជាង១ឆ្នាំ គឺមិនគួរញ៉ាំទឹកផ្លែឈើសុទ្ធឡើយ។


Leadership activities
វត្តពោធិមារាម ហៅវត្តប៉ាហ៊ី បើកវគ្គសិក្សាព្រះសមថកម្មដ្ឋាន វិបស្សនាសមាទានធុតង្គ ឆ្នាំ២០២៦
(ប៉ៃលិន)៖ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី មានរៀបចំពិធីបើកវគ្គសិក្សាព្រះសមថកម្មដ្ឋាន វិបស្សនាសមាទានធុតង្គ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រះសោភ័ណរតនវេទី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈ ព្រះគ្រូចៅអធិការ ព្រះសង្ឃ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ស៊ុំ ហៀង ,លោក លោកស្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងពុទ្ធបរិស័ទ និងសិក្ខាកាម យ៉ាងច្រើនកុះករ។


Leadership activities
គណៈប្រតិភូអន្តរក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចុះពិនិត្យសុពលភាពផ្លូវថែទាំខួប១០០% នៅស្រុកសាលាក្រៅ
នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូអន្តរក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចុះពិនិត្យសុពលភាពផ្លូវថែទាំខួប១០០% នៅស្រុកសាលាក្រៅ ដឹកនាំដោយ ឯកឧត្តម អ៊ុន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គល) ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន និងមន្ត្រីជំនាញផងដែរ។


Tourism
រមណីដ្ឋានទឹកធ្លាក់ចម្ការខ្នុរ
រមណីដ្ឋានទឹកធ្លាក់ចម្ការខ្នុរ ឬ គេហៅបយ៉ាខា ជារមណីយដ្ឋានកែច្នៃមួយកន្លែង កំពុងតែល្បីរន្ទឺ ហើយមានភ្ញៀវទេសចរជាតិ និង អន្តរជាតិបានចូលទៅលេងកំសាន្តយ៉ាងច្រើនកុះករ ទាំងខ្មែរ និង បរទេស ។


Health
បន្ថែម Omega-3 ទៅក្នុងរបបអាហារប្រចាំថ្ងៃ តើអ្នកនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
Omega-3 គឺជាអាស៊ីតខ្លាញ់សំខាន់មួយដ៏សំខាន់សម្រាប់សុខភាព។ Omega-3 មានតួនាទីកាត់បន្ថយការរលាក ធ្វើអោយប្រសើរឡើងនូវសុខភាពសរសៃឈាមបេះដូង និងជួយដល់មុខងារខួរក្បាល។ ប្រភពសំខាន់នៃOmega-3 គឺត្រី និងប្រេងត្រី ប៉ុន្តែបន្លែខ្លះក៏អាចផ្តល់បរិមាណអូមេហ្គា-3 មួយចំនួនផងដែរ។


Leadership activities
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យសិស្សានុសិស្ស យុវជន រួមគ្នាបង្កើតអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីបង្កើនសមត្ថភាពក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន
ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតី ក្នុងការដឹកនាំយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ដែលរៀបចំនៅវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន (កំពង់ក្រុង) ខេត្តកំពត ។


Leadership activities
ក្រសួងព័ត៌មាននាំយកកង់ចំនួន ៦០គ្រឿង ចែកជូនដល់ សិស្សសាលាបឋមសិក្សា ចំនួន ៣ឃុំ ក្នុងស្រុកសំបូរ ខេត្តក្រចេះ
ឯកឧត្តម ប្រាក់ ថាវអមិដា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថាដោយមើលឃើញពីភាពចាំបាច់ របស់សិស្សានុសិស្សក្នុងការធ្វើដំណើរទៅសាលារៀនឲ្យបានទាន់ពេលវេលា ក៏ដូចជាការជួយសម្រួលទុក្ខលំបាករបស់អាណាព្យាបាលក្នុងការជូនកូនទៅសាលារៀន ទើបមានការផ្ដល់កង់ជូនដល់សិស្សនាពេលនេះ


Leadership activities
លោកជំទាវបណ្ឌិត បាន ស្រីមុំ ចូលរួមប្រជុំតាម ZOOM ជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ រួមមាន អភិបាលរងខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពង្រឹងសន្តិសុខ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ក្នុងភូមិសាស្រ្តខេត្តប៉ៃលិនអោយអស់ពីក្នុងខេត្ត តាមការប្តេជ្ញាចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាច្រកម្ពុជា។


Leadership activities
អក្ខរកម្មព័ត៌មាន គឺជាសមត្ថភាពក្នុងការប្រើប្រាស់ បង្កើត វិភាគ និងវាយតម្លៃព័ត៌មានប្រកបដោយវិចារណញ្ញាណ
ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍លើកឡើងថា៖ «អក្ខរកម្មព័ត៌មាន គឺជាសមត្ថភាពក្នុងការប្រើប្រាស់ បង្កើត វិភាគ និងវាយតម្លៃព័ត៌មានប្រកបដោយវិចារណញ្ញាណ ហើយចំណេះដឹងទាំងនេះ គឺជាវ៉ាក់សាំងដ៏រឹងមាំបំផុត ក្នុងការការពារខ្លួនយើង និងសង្គមជាតិទាំងមូល ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ»។


Health
ឈប់បង្អត់បាយល្ងាច ៖ បើអ្នកចង់ស្រកគីឡូដោយមិនបំផ្លាញក្រពះ
មនុស្សជាច្រើនយល់ច្រឡំថា ការបង្អត់បាយល្ងាច គឺជាផ្លូវកាត់ដែលលឿនបំផុតក្នុងការសម្រកទម្ងន់ ។ ប៉ុន្តែការពិត ការធ្វើបែបនេះមិនត្រឹមតែមិនអាចជួយឱ្យអ្នកស្រកគីឡូបានយូរអង្វែងនោះទេ ថែមទាំងជាការធ្វើទារុណកម្មក្រពះ និងប្រព័ន្ធរំលាយអាហារយ៉ាងធ្ងន់ធ្ងរទៀតផង។ នេះ គឺជាហេតុផលដែលអ្នកគួរ ឈប់បង្អត់បាយល្ងាច និងវិធីសាស្ត្រញ៉ាំឱ្យរាងស្អាតដោយមិនបារម្ភពីរឿងដំបៅក្រពះ៖


Development
សួនច្បារមរតកតេជោ កំពុងតែមមាញឹកក្នុងការកសាង និងជាសមិទ្ធិផលដ៏ធំមួយ នៅក្នុងខេត្តប៉ៃលិន
សួនច្បារមរតកតេជោ កំពុងតែមមាញឹកក្នុងការកសាង និងជាសមិទ្ធិផលដ៏ធំមួយ នៅក្នុងខេត្តប៉ៃលិន។ សួនច្បារមរតកតេជោ ស្ថិតនៅអមសងខាងដងស្ទឹងប៉ៃលិន ប្រវែងជិត ២គីឡូម៉ែត្រ ចាប់ពីស្ពានតារាប ផ្លូវជាតិលេខ៥៧ ក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន រហូតដល់ស្ពានសន្តិភាព អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


Education and sports
មន្ទីរការងារ ប្រារព្វទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី ១៥ មិថុនា ២០២៦ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានរៀបចំពិធីអបអរសាទរ ទិវាជាតិ អប់រំបណ្តុះបណ្តាលបច្គេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល»។
ពិធីនេះស្ថិតក្រោមអធិបតីភាព លោកបណ្ឌិត ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយមាន លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញ ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកមេឃុំ ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន និងម្ចាស់គ្រិះស្ថាន សហគ្រាសនានា នៅទូទាំងខេត្តប៉ៃលិន បានអញ្ជើញចូលរួម។

