
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ អំពាវនាវយ៉ាងទទូចឱ្យប្រជាពលរដ្ឋ រួមគ្នាកម្ទេចជម្រកមូសខ្លា និងប្រយ័ត្នប្រយែងចំពោះជំងឺគ្រុនឈាម
តាកែវ៖ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត សូមបង្កើនស្មារតីប្រុងប្រយ័ត្ន និងរួមគ្នាកម្ទេចជម្រកមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺនៅតាមខ្នងផ្ទះ និងសហគមន៍។









