
អាជ្ញាធរស្រុកអង្គរបូរី បង្ក្រាប និងដុតកម្ទេចចោលប្រហិតខូចគុណភាពគេចពន្ធជិត ៣០០គីឡូក្រាម
តាកែវ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គរបូរី សហការជាមួយមន្ត្រីជំនាញ បានចុះស្ទាក់ចាប់ និងបង្ក្រាបករណីដឹកជញ្ជូនទំនិញគេចពន្ធតាម ផ្លូវទឹក ដោយដកហូតបានប្រហិតខូចគុណភាពជិត ៣០០គីឡូក្រាម យកទៅដុតកម្ទេចចោលភ្លាមៗ ដើម្បីការពារសុខុមាលភាព និងសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ ។









