
លោក នាង ស៊ន និងលោក ភួន ឈីម អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ៤៥នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសវៀតណាម
កោះអណ្តែត៖ លោក នាង ស៊ន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសវៀតណាម ហើយទើបត្រឡប់មកដល់ស្រុកកំណើតវិញ ដែលមានចំនួនសរុប ៤៥នាក់ (ស្រី ១៣នាក់)។











