
អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា ដើម្បីធានាបាននូវសុខសន្តិភាព និងសុវត្ថិភាពពេញលេញនៅតាមតំបន់ព្រំដែន។








