
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចូលរួមក្នុងវេទិកា «ពិភាក្សាជាមួយយុវជនខេត្តតាកែវ» ជាគោលដៅខេត្តទី១៧
ខេត្តតាកែវ ជាខេត្តគោលដៅទី១៧ នៃវេទិកា «ពិភាក្សាជាមួយយុវជន» ដែលរៀបចំឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដើម្បីឈ្វេងយល់ និងក្តាប់សតិអារម្មណ៍របស់យុវជន តាមរយៈការលើកឡើងជាសំណូមពរ មតិយោបល់ និងក្តីចម្ងល់នានា ដោយសេរី ក្នុងនាមមហាគ្រួសារគណបក្សប្រជាជនកម្ពុជា








