
លោកជំទាវ និន សាផុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនគ្រួសារយុទ្ធជនពលីចំនួន ២គ្រួសារ នៅស្រុកត្រាំកក់
លោកជំទាវ និន សាផុន តំណាង រាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានគណៈកម្ម ការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) និងជាប្រធានក្រុមការងារចលនាស្ត្រី នៃក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ អមដំណើរដោយលោកជំទាវ នូ សុវណ្ណនី អនុប្រធានក្រុមការងារចលនាស្ត្រី និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ លោកជំទាវ សុខ កែវ ច័ន្ទសារុន អនុប្រធានក្រុមការងារចលនាស្ត្រី លោកជំទាវ លោកស្រី សមាជិកាក្រុមការងារចលនាស្រ្តីនៃក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ លោក ទូច ចន្ធី អភិបាលរងស្រុកត្រាំកក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាទៅឧបត្ថម្ភជូនគ្រួសារយុទ្ធជនពលីជីវិតនៅសមរភូមិមុខចំនួន ០២គ្រួសារ ស្ថិតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។








