
ថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំរោង នាំយកអំណោយមនុស្សធម៌ជួយសង្គ្រោះគ្រួសាររងគ្រោះ ដោយអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង នៅឃុំខ្វាវ
លោក កៅ វគ្គសែល អភិបាល នៃគណៈអភិបាលស្រុកសំរោង និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំរោង រួមដំណើរដោយ លោក លោកស្រី សមាជិកគណៈកម្មាធិការអនុសាខាស្រុក លោកស្រីមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ទៅឧបត្ថម្ភជួយសម្រាលទុក្ខលំបាកដល់គ្រួសារប្រជា ពលរដ្ឋរងគ្រោះដោយសារគ្រោះអគ្គិភ័យ។










