
អភិបាលខេត្តតាកែវ ណែនាំមន្រ្តីច្រកទ្វាព្រំដែនពង្រឹងការត្រួតពិនិត្យទំនិញឱ្យបានម៉ត់ចត់ ដើម្បីធានាសុវត្ដិភាពដល់អ្នកប្រើប្រាស់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានធ្វើការណែនាំដល់មន្រ្តីដែលប្រចាំការតាមច្រកទ្វាព្រំដែនវៀតណាមទាំងអស់ក្នុងខេត្តតាកែវ ត្រូវយកចិត្តទុកដាក់ ពង្រឹងនិងបង្កើនការត្រួតពិនិត្យរាល់មុខទំនិញគ្រប់ប្រភេទដែលនាំចូលពីប្រទេសវៀតណាម មកកាន់កម្ពុជាតាមច្រកខេត្តតាកែវ។










