ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»

ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»

ខេត្តមណ្ឌលគិរី ៖ ជាមួយនឹងការឈានចូលមកដល់នៃរដូវវស្សា ឬដែលគេនិយមហៅថា «រដូវកាលបៃតង» (Green Season) តំបន់ភ្នំនិងធម្មជាតិនៃខេត្តមណ្ឌលគិរី បានចាប់ផ្ដើមលម្អខ្លួនដោយពណ៌បៃតងខ្ចី និងអ័ព្ទត្រជាក់ៗយ៉ាងមានសោភ័ណភាព។ ស្របពេលជាមួយគ្នានេះ ម្ចាស់អាជីវកម្មរមណីយដ្ឋាន និងរីស៊តនានា បាននិងកំពុងត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលចង់មកលម្ហែកាយគយគន់សម្រស់ធម្មជាតិ។ បើតាមការបង្ហើបឱ្យដឹងពី អ្នកស្រី អ៊ុំ ឌីណា ម្ចាស់រីស៊តមួយកន្លែងឈ្មោះ «គ្រីនហាវ រីគ្រីត» (Green Hav Retreat) ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ ក្រុងសែនមនោរម្យ បានបញ្ជាក់ថា លោកស្រីបានរៀបចំ និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អសេវាកម្ម ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិក្នុងរដូវកាលដ៏ពិសេសនេះ ។ បន្ទប់ស្នាក់នៅទាំងអស់ត្រូវបានត្រួតពិនិត្យ និងសម្អាតយ៉ាងម៉ត់ចត់ ជាពិសេសគឺការរៀបចំដេគ័រ និងកន្លែងអង្គុយលេងដែលអាចមើលឃើញទិដ្ឋភាព «ភ្នំដោះក្រមុំ» និងព្រៃព្រឹក្សាដែលកំពុងតែលាស់ត្រួយបៃតងស្រស់ជុំវិញក្រុងសែនមនោរម្យ។ មានការបន្ថែមមុខម្ហូប និងអាហារសម្រន់ប្លែកៗ ក្ដៅៗ ដែលស័ក្តិសមបំផុតសម្រាប់ទទួលទានក្នុងបរិយាកាសត្រជាក់ ផ្សំជាមួយរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ និងផ្លែឈើប្រចាំតំបន់ដូចជា ផ្លែប័រ និងផ្លែក្រូចវល្លិ៍ (Passion) ដើម្បីឱ្យភ្ញៀវទេសចរអាចក្រេបរសជាតិបណ្ដើរ គយគន់អ័ព្ទបណ្ដើរ នៅមាត់អាងហែលទឹកតែម្តង។ ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍នេះដែរ លោក ហ៊ាញ ប៉ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍លើកឡើងថា ខេត្តមណ្ឌលគិរី គឺជាជង្រុកនៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ ក្នុងរដូវកាលបៃតងនេះ ខេត្តកាន់តែមានភាពទាក់ទាញទ្វេដង ដោយសារតែព្រៃឈើ ជួរភ្នំ និងទឹកធ្លាក់ធម្មជាតិធំៗ ដូចជាទឹកធ្លាក់ប៊ូស្រា និងទឹកធ្លាក់ជ្រៃធំជាដើម មានទឹកហូរធ្លាក់យ៉ាងស្អាត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ លោកបន្តថា ក្នុងឱកាសនេះ សូមអំពាវនាវ និងជំរុញទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដើរកម្សាន្តទាំងអស់ ឱ្យមកលម្ហែកាយនៅខេត្តមណ្ឌលគិរីក្នុងរដូវវស្សានេះ ដើម្បីបំភ្លាត់អារម្មណ៍ស្មុគស្មាញ និងចូលរួមគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការធ្វើទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងចូលរួមថែរក្សាបរិស្ថាន។ លោក ហ៊ាញ ប៉ុណ្ណា ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរីស៊តទាំងអស់នៅក្នុងខេត្ត ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ ។ ការរក្សាតម្លៃសមរម្យ មិនដំឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យឬថ្ងៃឈប់សំរាកណាមួយឡើយ។ ការធានាអនាម័យនិងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដើម្បីរួមគ្នាកសាងកេរ្តិ៍ឈ្មោះខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ចៀសវាងពីភាពអ៊ូអរនៅទីក្រុង ហើយចង់មកស្វែងរកភាពស្ងប់ស្ងាត់ និងសម្រាកលម្ហែកាយបែបធម្មជាតិពិតៗ «រដូវកាលបៃតង» នៅខេត្តមណ្ឌលគិរី គឺជាជម្រើសដ៏ល្អបំផុតដែលមិនគួររំលងឡើយ ៕

ព័ត៌មានថ្មីៗ

អភិបាលស្រុកកោះអណ្តែត ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារកងទ័ពជួរមុខ ដែលមកសម្រាកនៅស្រុកកំណើត
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកកោះអណ្តែត ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារកងទ័ពជួរមុខ ដែលមកសម្រាកនៅស្រុកកំណើត

តាកែវ៖ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះវីរវឌ្ឍនភាព និងការលះបង់របស់កងទ័ពការពារព្រំដែន នារសៀលថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ នេះ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្តែត ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ជាមួយគ្រួសារកងទ័ពជួរមុខចំនួន ៣រូប ដែលបានឆ្លៀតឱកាសមកលេងស្រុកកំណើតក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
រដ្ឋបាលក្រុងដូនកែវ ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្ម ហាមដំឡើងថ្លៃបន្ទប់ស្នាក់នៅ និងអាហារ ក្នុងឱកាសប្រឡងបាក់ឌុប
សកម្មភាពអាជ្ញាធរ

រដ្ឋបាលក្រុងដូនកែវ ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្ម ហាមដំឡើងថ្លៃបន្ទប់ស្នាក់នៅ និងអាហារ ក្នុងឱកាសប្រឡងបាក់ឌុប

តាកែវ៖ ដើម្បីចូលរួមគាំទ្រ និងសម្រួលដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥–២០២៦ ឱ្យប្រព្រឹត្តទៅដោយរលូន រដ្ឋបាលក្រុងដូនកែវ ខេត្តតាកែវ បានចាត់តាំងក្រុមការងារចុះផ្សព្វផ្សាយសេចក្តីជូនដំណឹង ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន និងអាជីវកម្មថតចម្លងឯកសារ នៅក្នុងភូមិសាស្ត្រក្រុងដូនកែវ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះពិនិត្យការដ្ឋានជួសជុលផ្លូវ DBST ប្រវែង ១២គីឡូម៉ែត្រ តភ្ជាប់ពីក្រុងដូនកែវ ទៅកាន់ស្រុកត្រាំកក់
សកម្មភាពថ្នាក់ដឹកនាំ

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះពិនិត្យការដ្ឋានជួសជុលផ្លូវ DBST ប្រវែង ១២គីឡូម៉ែត្រ តភ្ជាប់ពីក្រុងដូនកែវ ទៅកាន់ស្រុកត្រាំកក់

តាកែវ៖ ដើម្បីធានាបាននូវគុណភាពសំណង់ និងសម្រួលដល់ការធ្វើដំណើរ ព្រមទាំងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ នារសៀលថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ នេះ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានអញ្ជើញចុះពិនិត្យជាក់ស្តែងនូវវឌ្ឍនភាពការងារជួសជុលផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ឯកឧត្តម វ៉ី សំណាង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តបន្តរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម វ៉ី សំណាង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តបន្តរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ

តាកែវ៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការងារមនុស្សធម៌ និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ នារសៀលថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងរៀបចំផែនការសកម្មភាពសម្រាប់ឆមាសទី២ ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត