
ឯកឧត្តម វ៉ី សំណាង ណែនាំលោកប្រធានមន្ទីរវប្បធម៌ថ្មីរៀបចំទិវាវប្បធម៌ជាតិនៅគ្រប់ក្រុង-ស្រុក ខណៈក្រសួងចង្អុលបង្ហាញឱ្យធ្វើមុនគេនៅស្រុកអង្គរបុរី ដែលជាទឹកដីកំណើតអរិយធម៌ខ្មែរ
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំ ដល់លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តដែលទើបតែងតាំងថ្មី ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងរៀបចំទិវាវប្បធម៌ជាតិ ៣មីនា ឱ្យបានគ្រប់ក្រុង-ស្រុកទូទាំងខេត្តតាកែវ។








