
អភិបាលស្រុកបាទី ដឹកនាំដំឡើងបង្គោលភ្លើងសូឡាតាមបណ្តោយផ្លូវជាតិលេខ២ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
លោក សាយ វណ្ណះ អភិបាលនៃគណៈអភិបាលស្រុកបាទី បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ចុះរៀបចំដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវដើរដោយថាមពលព្រះអាទិត្យ (សូឡា) នៅតាមបណ្តោយផ្លូវជាតិលេខ២ ។








