
អភិបាលស្រុកត្រាំកក់ ចុះពិនិត្យសកម្មភាពកាយប្រមូលសំរាមក្នុងប្រឡាយគល់ស្ពានអង្គតាសោម ដើម្បីលើក កម្ពស់សោភ័ណភាព និងរំដោះជំនន់ទឹកភ្លៀង
លោក ហ៊ត មនោ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ រួមដំណើរដោយលោកមេឃុំ ព្រមទាំងមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពកាយ និងប្រមូលសំរាមដែលកកស្ទះនៅក្នុងប្រឡាយ ត្រង់ចំណុចគល់ស្ពានអង្គតាសោម។










