
អាជ្ញាធរខេត្តតាកែវ បង្ហាញជំនឿចិត្តថា ទិវាជាតិ TVET លើកទី៩ នឹងជំរុញឱ្យយុវជនចាប់យក «ជំនាញបច្ចេកទេសពិតប្រាកដ» ដើម្បីឆ្លើយតបទីផ្សារការងារ
នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVET (ធីវេត) ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” នាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ លោក ព្រុំ គន្ធិ អភិបាលរង បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំចំពោះសារៈសំខាន់នៃការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ស្រទាប់យុវជន ពិសេសនឹងធ្វើឱ្យយុវជនទាំងអស់ ចាប់យកជំនាញបច្ចេកទេសពិតប្រាកមួយ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ។










