
រដ្ឋបាលខេត្តតាកែវ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងលើសត្វគោ-ក្របី ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការ (វ៉ាក់សាំង) ជំងឺសារទឹក និងជំងឺអុតក្ដាម លើសត្វគោ-ក្របី របស់បងប្អូនប្រជាពលរដ្ឋ ស្ថិត នៅក្នុងឃុំគោកពោធិ៍ ស្រុកបូរីជលសារខេត្តតាកែវ។








