
ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងអភិបាលក្រុងដូនកែវ អញ្ជើញបើកវេទិកាសាធារណៈ ដើម្បីស្ដាប់ និងដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋនៅសង្កាត់រកាក្រៅ
ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងអភិបាលក្រុងដូនកែវ អញ្ជើញបើកវេទិកាសាធារណៈ ដើម្បីស្ដាប់ និងដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ចាន់ បូរិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់រកាក្រៅ រួមជាមួយ លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលក្រុងដូនកែវ បានអញ្ជើញជាអធិបតីក្នុងការបើកវេទិកាសាធារណៈ នៅសង្កាត់រកាក្រៅ ដើម្បីស្តាប់មតិយោបល់ សំណូមពរ និងស្វែងយល់ពីសុខទុក្ខ ព្រមទាំងដោះស្រាយរាល់កង្វល់នានាជូនប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន។








