
អភិបាលស្រុកកោះអណ្តែត ប្រគល់ជូនកុំព្យូទ័រចំនួន ១២ គ្រឿង និងម៉ាស៊ីនព្រីនធ័រ (Printer) ចំនួន ១២ គ្រឿង ដល់បណ្តាការិយាល័យជំនាញជុំវិញស្រុក
អភិបាលស្រុកកោះអណ្តែត ប្រគល់ជូនកុំព្យូទ័រចំនួន ១២ គ្រឿង និងម៉ាស៊ីនព្រីនធ័រ (Printer) ចំនួន ១២ គ្រឿង ដល់បណ្តាការិយាល័យជំនាញជុំវិញស្រុក កោះអណ្ដែត៖ លោក ភួន ឈីម អភិបាលស្រុកកោះអណ្ដែត នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាព និងពង្រឹងវិន័យរបៀបរបបនៃការអនុវត្តការងារ របស់មន្ត្រីរាជការនៃរដ្ឋបាលស្រុកកោះអណ្ដែត ប្រចាំខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងប្រគល់ជូនកុំព្យូទ័រចំនួន ១២ គ្រឿង និងម៉ាស៊ីនព្រីនធ័រ (Printer) ចំនួន ១២ គ្រឿង ដល់បណ្តាការិយាល័យជំនាញជុំវិញស្រុកព្រមទាំងបញ្ជាការដ្ឋានផ្នែកសឹក រងស្រុក សម្រាប់យកទៅប្រើប្រាស់ និងបំពេញការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។








