
អភិបាលស្រុកបាទី នាំយកអំណោយកាកបាទក្រហម ជួយ សង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយអគ្គិភ័យ ក្នុងឃុំត្រពាំងក្រសាំង
លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកបាទី ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ (ម្ចាស់ផ្ទះឈ្មោះ ស៊ឹម ភាស់) ស្ថិតនៅភូមិត្រាំសសរ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។










