
អភិបាលស្រុកត្រាំកក់ អញ្ជើញសួរសុខទុក្ខសិស្សវិទ្យាល័យកំពុងមានជំងឺធ្ងន់ធ្ងរ និងនាំយកអំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមស្រុក មកចែកជូនដល់គ្រួសារក្រីក្រ ៣គ្រួសារទៀត នៅឃុំតាភេម
អភិបាលស្រុកត្រាំកក់ អញ្ជើញសួរសុខទុក្ខសិស្សវិទ្យាល័យកំពុងមានជំងឺធ្ងន់ធ្ងរ និងនាំយកអំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមស្រុក មកចែកជូនដល់គ្រួសារក្រីក្រ ៣គ្រួសារទៀត នៅឃុំតាភេម ស្រុកត្រាំកក់៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ត មនោ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ រួមដំណើរជាមួយ លោក ទូច ចន្ធី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ លោកស្រីមេឃុំស្តីទី ក្រុមប្រឹក្សាឃុំតាភេម និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ដល់គ្រួសារក្មួយប្រុស ង៉ន វិសាល អាយុ ១៩ឆ្នាំ ដែលកំពុងមានជំងឺធ្ងន់ធ្ងរ ស្ថិតនៅភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។








