
លោក ភួន ឈីម ដឹកនាំកិច្ចប្រជុំបន្ទាន់ ដោះស្រាយបញ្ហាទឹកស្រោចស្រពជូនសហគមន៍កសិករប្រឡាយលេខ៩០
តាកែវ៖ នារសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងរកដំណោះស្រាយលើការគ្រប់គ្រងប្រភពទឹក ជាមួយសហគមន៍កសិករប្រើប្រាស់ទឹកប្រឡាយលេខ៩០។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងផ្ទាល់នៅទីតាំងស្ថានីយបូមទឹកប្រឡាយលេខ៤២ ដោយមានសមាសភាពចូលរួមពី លោកអភិបាលរងស្រុក ប្រធាន-អនុប្រធានការិយាល័យជំនាញពាក់ព័ន្ធ លោក-លោកស្រីមេឃុំ និងអ្នកម៉ៅការចែកចាយទឹក សរុបប្រមាណជាង ៣០នាក់។








