
ដុតបំផ្លាញចោលប្រហិតសាច់ក្ដាម ជាង ៤តោន មានផ្ទុកសារធាតុគីមី ប៉ូរ៉ាក់ លួចនាំចូលមកពីប្រទេសវៀតណាម
កម្លាំងជំនាញសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយ អាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីជំនាញសាខា ក.ប.ប. ខេត្ត បានធ្វើការបង្រ្កាប និងពិនិត្យ លើករណីឃាត់រថយន្តដឹកទំនិញគ្មានច្បាប់អនុញ្ញាតមួយគ្រឿង លួចដឹកប្រហិតសាច់ក្ដាម ចំនួន ៤១៦កេស ស្មើនឹង ៤១៦០គីឡូក្រាម ពិនិត្យរកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ (ប៉ូរ៉ាក់) លួចនាំចូលពីប្រទេសវៀតណាម តាមភូមិជ្រោយពេន ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ យកមកដុតបំផ្លាញចោល នៅទីលានចាក់សំរាម ក្នុងក្រុងដូនកែវ ខេត្តតាកែវ ។










