
អភិបាលស្រុកអង្គរបូរី ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ចំនួន ១,៤៦១ប័ណ្ណ ជូនដល់ប្រជាពលរដ្ឋក្នុងឃុំគោកធ្លក
តាកែវ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណដីធ្លីលក្ខណៈប្រព័ន្ធ) ជូនដល់បងប្អូនប្រជាពល រដ្ឋមកពីចំនួន ៣ភូមិ ក្នុងឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងស្រុក មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋម្ចាស់ដី ។










