
រដ្ឋបាលក្រុងដូនកែវ បើកយុទ្ធនាការរួមគ្នា សម្អាតអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាព និងដាស់តឿនស្មារតី «ក្រុងស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា»
តាកែវ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំផ្ទាល់នូវយុទ្ធនាការចុះសម្អាតអនាម័យ និងបរិស្ថាន នៅក្នុងភូមិសាស្ត្រក្រុងដូនកែវ ដោយមានការអញ្ជើញចូលរួមយ៉ាងសកម្មពីសំណាក់សហការី មន្ត្រីរាជការ ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូប។










