
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពេជសារ បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្តល់សេវាសាធារណៈជូនពលរដ្ឋ
កោះអណ្ដែត៖ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ លោក ង៉ែត យូដារិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពេជសារ រួមជាមួយ លោក ភួន ឈីម អភិបាលស្រុកកោះអណ្ដែត បានអញ្ជើញជាអធិបតីភាពរួមគ្នាក្នុង «វេទិកាសាធារណៈ» ដើម្បីស្វែងយល់ពីសុខទុក្ខ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំពេជសារ ស្រុកកោះអណ្ដែត។










