
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្ដែត ដឹកនាំវេទិកាសាធារណៈ និងដាក់ចេញវិធានការដោះស្រាយបន្ទាន់រឿងបញ្ហាខ្វះខាតទឹកលើផ្ទៃដីស្រែជិត ២,០០០ហិចតា
កោះអណ្ដែត៖ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយ ឯកឧត្ដម សេង សុភាព ប្រធានបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្ដែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «វេទិកាសាធារណៈ» ដើម្បីជួបសម្ដែងការគួរសម ស្ដាប់កង្វល់ និងដោះស្រាយបញ្ហាប្រឈមផ្ទាល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ អង្គវេទិកាសាធារណៈនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ និងលោកគ្រូ-អ្នកគ្រូ សរុបប្រមាណជាង ២០០នាក់ ក្នុងបរិយាកាសស្និទ្ធស្នាល និងទទួលខុសត្រូវខ្ពស់។










