
អាជ្ញាធរស្រុកគិរីវង់ និងសមាគមអតីតយុទ្ធជនខេត្ត ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្ទះ និងនាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនពិការ ក្នុងឃុំតាអូរ
តាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ បានអញ្ជើញចូលរួមជាមួយ លោក នាង សុភារ៉ា អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនិកជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតាអូរ ក្នុងសកម្មភាពចុះសាកសួរសុខទុក្ខផ្ទាល់ និងពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្ទះរបស់សមាគម។










