
ឯកឧត្ដម វ៉ី សំណាង ជំរុញឱ្យសមាជិកបក្សស្រុកបូរីជលសារ បន្តចុះមូលដ្ឋានជាប់ជាប្រចាំ ដើម្បីដឹងសុខទុក្ខ និងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អបំផុត
តាកែវ៖ នៅក្នុងឱកាសអញ្ជើញចូលរួមពិនិត្យ និងផ្ដល់អនុសាសន៍ណែនាំ ក្នុងកិច្ចប្រជុំជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជាស្រុកបូរីជលសារ ប្រចាំខែមិថុនា ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានធ្វើការណែនាំដល់សមាជិកគណបក្សប្រជាជនកម្ពុជាស្រុកបូរីជលសារ បន្តចុះជាប់នឹងប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខ តម្រូវការ សំណូមពរនានារបស់ពួកគាត់ ជាពិសេសខិតខំបម្រើសេវាសាធារណៈជូនពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ និងឆាប់រហ័សថែមទៀត ។








