
អភិបាលរងខេត្តតាកែវ ណែនាំមន្ត្រីប្រចាំការតាមព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ចវៀតណាម ទប់ស្កាត់ការនាំទំនិញគេចពន្ធចូលកម្ពុជា
តាកែវ៖ នៅក្នុងកិច្ចប្រជុំ «ស្តីពីកិច្ចការព្រំដែន និងទំនាក់ទំនងអន្តរជាតិ ប្រចាំត្រីមាសទី២ ឆមាសទី១ ឆ្នាំ២០២៦» នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់មន្ត្រីប្រចាំការតាមច្រកទ្វារព្រំដែន រួមនិងអាជ្ញាធរតាមបណ្តាលស្រុកជាប់ព្រំដែន ត្រូវធ្វើយ៉ាងណាសហការទប់ស្កាត់ការដឹកទំនិញគេចពន្ធ និងទំនិញខូចគុណភាព មិនឱ្យចូលមកកាន់ទីផ្សារនៃប្រទេសកម្ពុជាឡើយ។








