
អភិបាលរងខេត្តតាកែវ ចាត់ទុកអង្គការសង្គមស៊ីវិលជិត ២០០ នៅក្នុងខេត្ត ជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
តាកែវ៖ លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្ត ជាមួយបណ្ដាអង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងខេត្តតាកែវ ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើងមួយកម្រិតថែមទៀត។








