
គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ចុះពិនិត្យទីតាំងស្តារអាងទឹកបត់រកា ដើម្បីដោះស្រាយបញ្ហាខ្វះទឹកស្អាត និងពិនិត្យករណីរំលោភដីរួមរបស់រដ្ឋ
តាកែវ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដឹកនាំដោយ លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ រួមដំណើរដោយក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរស្រុកសំរោង បានអញ្ជើញចុះពិនិត្យផ្ទាល់ដល់ទីតាំងជីកដីស្តារអាងទឹកបត់រកា ស្ថិតក្នុងឃុំស្លា និងទីតាំងចាក់បំពេញអាចម៍ដី ស្ថិតក្នុងភូមិដីក្រហម ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។









