
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ១ខ្សែ ឆ្ពោះទៅកាន់សហគមន៍កសិកម្ម
តាកែវ៖ នាព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ នេះ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានដឹកនាំក្រុមការងារបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងគុណភាពនៃការដ្ឋានសាងសង់ផ្លូវជនបទ ១ខ្សែ ប្រភេទកៅស៊ូពីរជាន់ (DBST) ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។










